តើកាបូបលុយឬ SentBe Wallet ជាអ្វី?

កាបូបលុយឬ SentBe Wallet អនុញ្ញាតឱ្យអ្នកបញ្ចូលទឹកប្រាក់ រក្សាទុក និងដកប្រាក់បានយ៉ាងងាយស្រួលដោយប្រើវិធីសាស្រ្តផ្សេងៗ រួមទាំងគណនីធនាគារកូរ៉េរបស់អ្នក ម៉ាស៊ីន ATM និងហាងទំនិញផ្សេងៗ។


ប្រសិនបើអ្នកបានបញ្ចប់ទាំងការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់គណនីធនាគារ អ្នកអាចរក្សាទុកប្រាក់រហូតដល់ ២,០០០,០០០ វ៉ុននៅក្នុងកាបូបលុយឬ SentBe Walle របស់អ្នក។ ប្រសិនបើអ្នកមិនមានគណនីធនាគារកូរ៉េ ហើយដូច្នេះមិនអាចបំពេញការផ្ទៀងផ្ទាត់គណនីធនាគារបានទេ សមតុល្យកាបូបអតិបរមារបស់អ្នកគឺ 500,000 វ៉ុន។


អ្នកអាចប្រើសមតុល្យកាបូបរបស់អ្នកដើម្បីធ្វើការផ្ទេរប្រាក់ទាំងក្នុងស្រុក និងអន្តរជាតិ។