នៅពេលចុះបញ្ជីការដកប្រាក់ស្វ័យប្រវត្តិនៅក្នុងកម្មវិធី SentBe លោកអ្នកអាចទូទាត់បានយ៉ាងងាយស្រួល នៅពេលផ្ញើប្រាក់។
នៅពេលចុះបញ្ជីការដកប្រាក់ស្វ័យប្រវត្តិ សូមប្រាកដថាព័ត៌មានផ្ទាល់ខ្លួនដែលបានបញ្ចូលក្នុងកម្មវិធី SentBe ត្រូវគ្នានឹងព័ត៌មានដែលបានចុះបញ្ជីនៅធនាគារ។
របៀបចុះបញ្ជីការដកប្រាក់ស្វ័យប្រវត្តិ
1. កម្មវិធី SentBe → MY → ព័ត៌មានផ្ទៀងផ្ទាត់ → គណនីដែលបានផ្ទៀងផ្ទាត់ → ចុច "ចុះបញ្ជីដកប្រាក់ស្វ័យប្រវត្តិ"
2. បញ្ចប់ការផ្ទៀងផ្ទាត់អត្តសញ្ញាណតាម SMS
3. ធ្វើការផ្ទៀងផ្ទាត់តាម ARS
4. ការផ្ទៀងផ្ទាត់ 1 KRW
ប្រាក់ 1 KRW នឹងត្រូវដាក់ចូលគណនីធនាគារ ដែលលោកអ្នកបានផ្ទៀងផ្ទាត់ជាមួយ SentBe
ពិនិត្យលេខ 4 ខ្ទង់នៅក្បែរឈ្មោះអ្នកដាក់ប្រាក់ ហើយបញ្ចូលក្នុងប្រអប់ទទេ
5. ផ្ទៀងផ្ទាត់លេខទូរសព្ទ
ប្រសិនបើលេខទូរសព្ទដែលបានប្រើផ្ទៀងផ្ទាត់អត្តសញ្ញាណ ខុសពីលេខដែលបានចុះបញ្ជីនៅ SentBe ផ្ទាំងលោតឡើង (Pop-up) នឹងបង្ហាញសួរថាតើចង់ប្តូរឬអត់
6. កំណត់ពាក្យសម្ងាត់ផ្ញើប្រាក់ 6 ខ្ទង់
7. ការចុះបញ្ជីដកប្រាក់ស្វ័យប្រវត្តិបានបញ្ចប់