ការដកប្រាក់ស្វ័យប្រវត្តិ គឺជាសេវាដែលភ្ជាប់គណនីធនាគាររបស់លោកអ្នក ទៅនឹងគណនីផ្ញើប្រាក់ទៅក្រៅប្រទេសទឹកប្រាក់តិចរបស់ SentBe ដើម្បីឱ្យចំនួនទឹកប្រាក់ដែលត្រូវការ ត្រូវបានដកចេញពីគណនីធនាគារដោយស្វ័យប្រវត្តិ នៅពេលលោកអ្នកស្នើសុំផ្ញើប្រាក់។
នៅពេលស្នើសុំផ្ញើប្រាក់ សូមជ្រើសរើស ‘ដកប្រាក់ស្វ័យប្រវត្តិ’ នៅក្នុង ‘វិធីផ្ញើ’។
ដោយហេតុផលសុវត្ថិភាព លោកអ្នកអាចប្រើការដកប្រាក់ស្វ័យប្រវត្តិបាន បន្ទាប់ពីចុះបញ្ជីរួចរយៈពេល 3 ថ្ងៃ។
ការដកប្រាក់ស្វ័យប្រវត្តិដែលបានចុះបញ្ជី មានសុពលភាពរយៈពេល 5 ឆ្នាំ។
នៅពេលផុតសុពលភាព លោកអ្នកត្រូវចុះបញ្ជីម្តងទៀត ដើម្បីបន្តប្រើការដកប្រាក់ស្វ័យប្រវត្តិ។