បន្ទាប់ពីស្នើសុំផ្ញើប្រាក់ និងដាក់ប្រាក់រួច លោកអ្នកអាចទទួលបានប្រាក់សងវិញក្នុងស្ថានភាពជាក់លាក់មួយចំនួន។ សូមមើលព័ត៌មានខាងក្រោម។
លោកអ្នកអាចស្នើសុំប្រាក់សងវិញ ក្នុងករណីដូចខាងក្រោម។
1. មានមូលហេតុដែលមិនអាចផ្ញើប្រាក់បាន
បានបញ្ចូលព័ត៌មានធនាគារអ្នកទទួល ឬព័ត៌មានអ្នកទទួលខុស ប៉ុន្តែមិនអាចកែតម្រូវបាន ឬគ្មានវិធីទទួលប្រាក់ផ្សេងទៀត
2. ការផ្ញើប្រាក់យឺតយ៉ាវ
ការផ្ញើប្រាក់មិនត្រូវបានបញ្ចប់ក្នុងរយៈពេល 15 ថ្ងៃ គិតចាប់ពីថ្ងៃដែលបានដាក់ប្រាក់ចូលគណនីដែលបានកំណត់ ដោយមិនមែនជាកំហុសរបស់អតិថិជន
3. បទប្បញ្ញត្តិ និងការអនុលោមភាព
ធនាគាររបស់អ្នកទទួល ឬក្រុមហ៊ុនដៃគូរបស់ SentBe វិនិច្ឆ័យថាមិនអាចដំណើរការផ្ញើប្រាក់បាន ស្របតាមវិធានប្រឆាំងការលាងប្រាក់ ឬវិធានអនុលោមភាពនៃការផ្ញើប្រាក់
ករណីដែលពិបាកក្នុងការសងប្រាក់វិញ
អតិថិជនបានបញ្ចូលព័ត៌មានអ្នកទទួលខុស ហើយការផ្ញើប្រាក់ត្រូវបានបញ្ចប់ទៅកាន់ធនាគារ ឬ E-wallet រួចហើយ
ក្នុងករណីនេះ ទោះបីពិបាកក្នុងការសងប្រាក់វិញក៏ដោយ SentBe នឹងខិតខំជួយអស់ពីសមត្ថភាព ដើម្បីទាមទារប្រាក់ដែលបានផ្ញើមកវិញ។
វិធីសងប្រាក់វិញ
ប្រាក់សងវិញនឹងត្រូវបញ្ជូនត្រឡប់ទៅក្នុង SentBe Wallet។
ការសងកម្រៃសេវាផ្ញើប្រាក់វិញ ឬអត់ អាចប្រែប្រួលអាស្រ័យលើវិធីសងប្រាក់វិញ និងស្ថានភាព។