របៀបចុះឈ្មោះសម្រាប់គណនី SentBe (កូរ៉េ)
អ្នកមានសិទ្ធិចុះឈ្មោះសម្រាប់គណនី SentBe និងផ្ញើប្រាក់ពីកូរ៉េ ប្រសិនបើអ្នកបំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖
-មានអាយុយ៉ាងតិច 19 ឆ្នាំ
-មានគណនីធនាគារកូរ៉េដែលមានសុពលភាព
-អាចផ្តល់ឯកសារអត្តសញ្ញាណដែលមានសុពលភាព
យល់ព្រមអនុវត្តតាមកិច្ចព្រមព្រៀងដូចខាងក្រោម៖
(i) លក្ខខណ្ឌនៃការប្រើប្រាស់សម្រាប់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេស
(ii) លក្ខខណ្ឌសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុអេឡិចត្រូនិក
(iii) គោលការណ៍ឯកជនភាព
(iv) ការប្រុងប្រយ័ត្នរបស់អ្នកប្រើប្រាស់
(v) ការតវ៉ា និងការដោះស្រាយវិវាទ
ជំហានដើម្បីចុះឈ្មោះ៖
-បង្កើតព័ត៌មានចូលប្រើ និងផ្ទៀងផ្ទាត់លេខទូរស័ព្ទដៃរបស់អ្នក
-ការផ្ទៀងផ្ទាត់លេខទូរស័ព្ទដៃ
-ការផ្ទៀងផ្ទាត់អត្តសញ្ញាណ (លិខិតឆ្លងដែន កាតចុះឈ្មោះជនបរទេស កាតចុះឈ្មោះអ្នកស្នាក់នៅ ឬប័ណ្ណបើកបរ)
-បញ្ចូលព័ត៌មានផ្ទាល់ខ្លួន
-បញ្ចូលអាសយដ្ឋានកូរ៉េ
ការផ្ទៀងផ្ទាត់គណនីធនាគារ – ជ្រើសរើសធនាគារកូរ៉េរបស់អ្នក ហើយបញ្ចូលលេខគណនីរបស់អ្នក
-ការផ្ទៀងផ្ទាត់កាបូប(Wallet):
| ការផ្ទៀងផ្ទាត់ Selfie | |
| បានជាប់ | បន្តជាមួយការដំឡើង/ផ្លាស់ប្តូរពាក្យសម្ងាត់ប្រតិបត្តិការ |
| បរាជ័យ | កំហុសត្រូវបានបង្ហាញ សូមទាក់ទងផ្នែកជំនួយអតិថិជន |