តើត្រូវផ្ញើប្រាក់តាម SentBe ដោយរបៀបណា?

SentBe កាត់បន្ថយនីតិវិធីដែលមិនចាំបាច់ ចាប់ពីការចុះឈ្មោះរហូតដល់ការផ្ញើប្រាក់ ដើម្បីឱ្យលោកអ្នកអាចផ្ញើប្រាក់ទៅក្រៅប្រទេសបានយ៉ាងរហ័ស និងងាយស្រួល។

ចុះឈ្មោះក្នុងរយៈពេល 5 នាទី ហើយផ្ញើប្រាក់ក្នុងរយៈពេលត្រឹមតែ 1 នាទី!

1. ការចុះឈ្មោះសមាជិក និងការផ្ទៀងផ្ទាត់អត្តសញ្ញាណ

សូមបញ្ចប់ការផ្ទៀងផ្ទាត់លេខទូរសព្ទ អត្តសញ្ញាណប័ណ្ណ និងព័ត៌មានផ្ទាល់ខ្លួននៅក្នុងកម្មវិធី SentBe។

2. បំពេញពាក្យស្នើសុំផ្ញើប្រាក់

សូមចូលគណនី រួចបំពេញ និងដាក់ស្នើពាក្យស្នើសុំផ្ញើប្រាក់។

3. បញ្ចប់ការទូទាត់

ក្នុងករណីដាក់ប្រាក់តាមគណនីនិម្មិត សូមដាក់ចំនួនទឹកប្រាក់ដែលត្រូវផ្ញើចូលគណនីនិម្មិតរបស់ SentBe ក្នុងរយៈពេល 6 ម៉ោង។ (ប៉ុន្តែ សម្រាប់និវាសនជនដែលមានសញ្ជាតិកូរ៉េ ប្រសិនបើផ្ញើចាប់ពីចំនួនទឹកប្រាក់ជាក់លាក់មួយឡើងទៅ ត្រូវដាក់ប្រាក់ក្នុងរយៈពេល 1 ម៉ោង)

ក្នុងករណីដកប្រាក់ស្វ័យប្រវត្តិ ការផ្ញើប្រាក់នឹងដំណើរការភ្លាមៗ នៅពេលលោកអ្នកបញ្ចូលពាក្យសម្ងាត់ទូទាត់។

លោកអ្នកអាចទទួលការជូនដំណឹងអំពីវឌ្ឍនភាពនៃប្រតិបត្តិការតាមរយៈ SMS អ៊ីមែល ឬសារ KakaoTalk។